ភ្នំពេញ៖ វ៉ាង ស្រីណូ តារាស្រីដែលធ្លាប់ផ្ទុះ កេរ្តិ៍ឈ្មោះល្បីតាមរយៈការ បញ្ចេញដើមទ្រូង មូលក្លំសិចស៊ី ធ្វើឲ្យបុរសៗជា ច្រើនមានការ ជ្រើមជ្រួលស្រក់ទឹកមាត់ ស្រាប់តែថ្មីៗនេះ បានលេចឮព័ត៌មាន ជាបន្តបន្ទាប់ថានាង មានជំងឺមហារីកសុដន់ ដោយសារតែការ វះកាត់ពង្រីកសុដន់ ហើយពេលនេះនាង បានចេញទៅសម្រាកព្យាបាលជំងឺ នៅប្រទេសវៀតណា យ៉ាងអាថ៌កំបាំង។ បន្ទាប់ពីបាត់វត្ត មានរបស់ កញ្ញា វ៉ាង ស្រីណូ សូន្យឈឹងពីវិស័យ សិល្បៈមួយរយៈពេល កន្លងទៅនេះក៏មាន លេចឮព័ត៌មានជាច្រើន ទាក់ទងទៅនឹងការ បាត់ខ្លួនពីពិភពសិល្បៈ ដោយសារតែនាង មានជំងឺប្រចាំកាយ ហើយកំពុង តែសម្ងំព្យាបាល។
តែថ្មីៗនេះ ក៏មាន ពាក្យចចាមអារ៉ាមថ្មី មួយទៀតបាននិយាយថា តារាស្រីស៊ិចស៊ី វ៉ាង ស្រីណូ បានចេញទៅព្យាបាល ជំងឺមហារីកសុដន់ នៅប្រទេសវៀតណាម ដោយសារតែដើមទ្រូង ដែលនាង ធ្លាប់ធ្វើការវះកាត់ កន្លងមកពេលនេះ ធ្វើទុកខ្លាំងពេក។ ប្រភពដដែលបាន លើកឡើងទៀតថា ដំបូងនាងមិនទាន់ មានសភាពធ្ងន់ធ្ងរអី ខ្លាំងក្លាទេគ្រាន់តែ ធ្វើទុក្ខតិចៗ ដោយសារតែមាន ការព្រួយបារម្ភ ទើបនាងសម្រេច ចិត្តទៅពិនិត្យ ទើបដឹងថា នាងមានជំងឺមហា រីកសុដន់នេះ តែពេលនេះសភាព ជំងឺរបស់នាងមាន ការដុនដាបទើប គ្រួសាររបស់នាង សម្រេចយកទៅ ព្យាបាលនៅ វៀតណាម តែម្តងទៅ។
ជុំវិញពាក្យចចាម អារ៉ាមតៗគ្នានេះដែរ Lookingtoday មិនអាចទំនាក់ទំនង ទៅកញ្ញា វ៉ាង ស្រីណូ ដើម្បីឲ្យនាងបកស្រាយ ទាក់ទងទៅនឹងបញ្ហា នេះបានឡើយ ព្រោះលេខទូរស័ព្ទ ដែលនាង ធ្លាប់ប្រើមិន អាចទាក់ទងបានទេ ហើយចំណែកមិត្ត ជិតស្និទ្ធរបស់នាង ក៏បា្រប់ថាមិនអាច ទាក់ទងទៅនាងបានដូចគ្នា។ គួររំលឹកផងដែរថា នាពេលបច្ចុប្បន្ន មានតារាស្រី ជាច្រើនបានធ្វើ ការវះកាត់ពង្រីក ដើមទ្រូងរបស់ពួកគេ ដើម្បីឲ្យមានភាព ទាក់ទាញនិងការ ចាប់អារម្មណ៍ពីមហាជនពួក និងពីសំណាក់បុរស អ្នកមានទ្រព្យ តែពួកគេមិនបានខ្វាយខ្វល់ថា ក្រោយពីពួកគេវះកាត់ ហើយ តើមានបញ្ហាអី កើតឡើងលើពួក គេនោះទេ?
ព្រោះកន្លងមកធ្លាប់ លេចឮព័ត៌មានថា ពិធីការិនីកញ្ញា កុល ដាវី ក៏មានកើតជំងឺមហារីក សុដន់នេះដែរ តែនាងបានចេញ មុខបកស្រាយថា មិនមែនជា ការពិតនោះទេ ព្រោះថា ការវះកាត់របស់នាង គឺធ្វើទៅតាមបច្ចេកទេស ត្រឹមត្រូវហើយ ពេលនេះនាងក៏គ្មាន ជំងឺអីនោះដែរ។ ជុំវិញព័ត៌មានលេចឮ Lopkingtoday ក៏សង្ឃឹមថា នាងនឹងចេញមុខ បកស្រាយទាក់ទង ទៅនឹងបញ្ហាទាំងអស់ ក្នុងពេលដ៏ខ្លីខាង មុខជាក់ជាមិនខាន៕
0 comments To "វ៉ាង ស្រីណូ កើតជម្ងឺមហារីកសុដន់ រត់ទៅព្យាបាល នៅវៀតណាម យ៉ាងស្ងាត់ កំបាំងបំផុត"
Post a Comment