ព្រីម លីហ្សា បានត្អូញត្អែរពីភាពឈឺក្បាល ព្រោះតែប្រុសៗជាច្រើនដែលតែងតែសុំស្នេហ៍ និងរញ៉េរញ៉ៃជាមួយនាង នាពេលកន្លងមក ក្នុងពេលនាងលេងFacebook។
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ រូបនេះ បានប្រាប់ថា Account Facebook របស់នាងបី បង្កើតមិនទាន់បានប៉ុន្មានផងមានអ្នកAdd ពេញទាំងអស់។ ក្នុងចំណោមអ្នកAdd ទាំងនោះភាគច្រើនជាមនុស្សប្រុស ពិសេសច្រើនជាជនបរទេស។ នាងនិយាយទៀតថាអ្នកលេងFacebook ទាំងនោះតែងសុំលេខ ទូរស័ព្ទ ហើយពួកគេតែងតែតេមករំខានជានិច្ច។ មានពេលខ្លះមិនទាន់ងើបពីដំណេកផង មានអ្នកនិយាយសុំស្រលាញ់តែម្ដង។ ទាំងអស់នេះពេលខ្លះធ្វើឲ្យនាងមានការធុញទ្រាន់ទៅនឹងប្រុសៗទាំង នោះណាស់ ព្រោះពួកគេ គ្មានពាក្យអ្វីក្រៅតែពីសុំស្នេហ៍ និងចង់ណេះណោះជាមួយទេ។តារារូបនេះបញ្ជាក់ថា”យ៉ាងតិចបំផុតក៏មានប្រុស១០នាក់ដែរក្នុងមួយថ្ងៃ តាមសុំស្នេហ៍ និងចង់ណេះណោះជាមួយ ពេលខ្ញុំលេងFacebook ម្ដងៗ”។
ព្រីម លីហ្សា អះអាងថា ការដែលមានប្រុសជាច្រើនតាមសុំស្នេហ៍ និងចង់ណេះណោះជាមួយច្រើនបែបនេះ គឺដោយសារតែនាងតែងបង្ហាញរូបថតបែបSexy នៅលើWall របស់នាង។ តែទោះជាយ៉ាងណា ទាំងនោះជា សិល្បៈព្រោះនាងអ្នកសិល្បៈ ដូច្នេះពួកគេមិនគួរពោលពាក្យមិនសមគួរ នានា ដូចជាសួរថាមួយយប់ថ្លៃប៉ុន្មានអីនោះទេ ព្រោះយ៉ាងហោចណាស់ នាងក៏ជាស្ត្រីខ្មែរមានពូជអំបូរម្នាក់ដែរ។ គួរណាផ្ដល់តម្លៃឲ្យនាងក្នុងនាម ជាស្រ្តីខ្មែរម្នាក់ផង។
ព្រីម លីហ្សា បើទោះជាមិនទាន់មានឈ្មោះបោះសំឡេងខ្លាំងដូចជាតារាដទៃមួយចំនួន ក្ដី ប៉ុន្តែក៏ត្រូវបានអ្នកសិល្បៈ និងមហាជនមួយចំនួនចាត់ទុកថា នាងស្ថិតក្នុងចង្កោមតារាស៊ីវិល័យម្នាក់ដែរក្នុងឆ្នាំ២០១២នេះ។ ព្រោះរាល់ពេលបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈនានា នាងរមែងភ្ជាប់នូវឈុតសំលៀកបំពាក់ និងគ្រឿងអលង្ការមានតម្លៃរាប់ពាន់ដុល្លារឯណោះ។ ជាក់ស្តែង នាងប្រាប់ថា បានត្រៀមនឹងបង្ហាញឈុតសំលៀកបំពាក់តម្លៃរាប់ពាន់ទៀតក្នុងឆ្នាំ នេះដែរ នៅក្នុងកម្មវិធីសិល្បៈធំៗ ដែលសំលៀក បំពាក់នោះ គឺមានសាក់រូបនាគតំណាងឲ្យឆ្នាំ នាគតែម្ដង។ក្រៅពីនេះ ស៊ីវីល័យ ព្រីម លីហ្សា ក៏ត្រូវបានគេចាត់ទុកដែរថា ជាតារា Sexy មួយរូប ក្នុងចំណោមតារាSexy ដទៃទៀតដូចជា កុល ដាវី វ៉ាង ស្រីណូ កែវ នីសា ប៊ុន ផៃលីន ជាដើម។ ប្រការនេះហើយដែលនាំឲ្យនាងច្រើនតែដាក់រូបភាព ស៊ីចស៊ីរបស់នាង នៅលើ Facebook រហូតដល់កើតរឿងឈឺក្បាលយ៉ាង នេះ ដែលពេលខ្លះ នាងជ្រុលធ្លោយមាត់ថា”បងឯងមានលុយប៉ុន្មាន បើមានរាប់ម៉ឺនដុល្លារចាំមករកខ្ញុំ…”ទៀតផង។
កញ្ញា ព្រីម លីហ្សា បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៧។ ក្នុងរយៈពេលជិត៥ឆ្នាំនេះ នាងបានបង្ហាញខ្លួននៅតាមខ្សែភាពយន្តមួយចំនួនដូចជា កូននាគផ្សងព្រេង ម្ចាស់វិមានអាថ៌កំបាំង ទ្រុងមាសបក្សីស្នេហ៍ ចាញ់ចិត្តត្បិតស្រលាញ់ ត្រៀមចិត្តសម្រាប់ឈឺជាដើម៕
អត្ថបទ៖ អ៊ីង សុឡា
កែសម្រួល៖ទារិកា
0 comments To "ព្រីម លីហ្សា ធុញប្រុសចង់ណេះណោះ តាមFacebook"
Post a Comment