ភ្នំពេញ: ក្រុមជើងឯក League របស់ប្រទេសនេប៉ាល់ Nepal Police Club បានយកឈ្នះក្រុមជើងឯក League របស់ប៊ូតាន Yeedzin FC ៤ ទល់ ០ មុនពេលក្រុមទាំងពីរ ត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC President-Cup 2012។ ចំណែកក្រុមបាល់ទាត់ ភ្នំពេញក្រោន ដែលជាជើងឯក League របស់កម្ពុជា បានឆ្លងផុតវគ្គជម្រុះ ឈានទៅលេងនៅវគ្គបន្ត។
គ្រាន់តែលេងបាន ២ នាទី ក្នុងការប្រកួត កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ នៅស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ លេខ ១៧ របស់ Nepal Police Club ឈ្មោះBhola រកបានមួយគ្រាប់ ឲ្យក្រុមមុនគេ។ ចំណែកនៅនាទី ៣៦ លេខ១៤ ឈ្មោះYogesh រកបានមួយគ្រាប់ ឲ្យក្រុម ដែលជាហេតុធ្វើឲ្យចប់តង់ទី ១ ក្រុម Nepal Police Club នាំមុខ Yeedzin FC ២ ទល់ ០ ។
ចូលដល់ដើមតង់ទី២ ខ្សែការពារលេខ ៧ របស់នេប៉ាល់ ឈ្មោះ Parbat រកបានមួយគ្រាប់ ឲ្យក្រុមដែរ។ មកដល់នាទី៧០ លេខ១៧ ឈ្មោះ Bhola រកបានមួយគ្រាប់ឲ្យក្រុមបន្ថែមទៀត ធ្វើឲ្យចប់ការប្រកួត ក្រុម Nepal Police Club ឈ្នះក្រុម Yeedzin FC ៤ ទល់ ០។
យ៉ាងណាក៏ដោយ ក្រុមទាំង ២ នេះ ត្រូវហាលអាវដូចគ្នា ហើយត្រូវវិលត្រឡប់ទៅផ្ទះវិញ ដោយគ្មានសំណាងលេងវគ្គបន្តឡើយ។
ដោយឡែក ការប្រកួតរវាងក្រុមភ្នំពេញក្រោន ជើងឯក League របស់កម្ពុជា ជាមួយក្រុមជើងឯក League របស់គៀរហ្ស៊ីស្ថាន គឺក្រុម Dordoi បានចាប់ផ្ដើមប្រកួត ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ នៅស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
ទោះបី យ៉ាងនេះ ក៏ដោយ ក៏ការប្រកួតនៅតែដំណើរការ តែបន្ទាប់ពីលេងបាន ១៧ នាទី ទឹកភ្លៀងបានលិចទីលានបាល់ទាត់ស្តាតអូឡាំពិកយ៉ាងខ្លាំង។ ស្ថានភាពបែបនេះ អាជ្ញាកណ្ដាល ដែលជាជនជាតិសឹង្ហបូរី Sukhbin Singh បានផ្អាកការប្រកួតដោយហៅជំនួយការអាជ្ញាកណ្ដាលទាំង២ ដែលម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជនជាតិហុងកុង មន្ត្រីទី៤ ជាជនជាតិម៉ាឡេស៊ី ព្រមទាំងប្រធានក្រុមទាំង២ មកពិភាក្សាគ្នាបន្ទាប់មក ការប្រកួតបានត្រូវផ្អាករយៈពេល ៣០ នាទី រង់ចាំឲ្យទឹកលើទីលានហូរអស់សិន។
បន្ទាប់ផ្អាក ៣០ នាទី ការប្រកួតបានបន្ តទោះបីទឹកលើទីលានស្រក មិនទាន់អស់ក៏ដោយ។ ស្ថានភាព នៃការប្រកួត គឺក្រុមទាំង ២ មិនមានកលល្បិចអ្វីលេងឡើយ ដោយសារតែទឹករំខាន។ ការទាត់បាល់បំផ្លោងពីចម្ងាយ គឺជាជម្រើសដ៏ល្អតែមួយគត់របស់ក្រុមទាំង ២ នេះ។
មកដល់តង់ ទី២ Dordoi ព្យាយាមស៊ុតបាល់ពីចម្ងាយច្រើន ដោយសារតែគេមិនអាចអូសបាល់ចូលទៅកៀកទីបាន។ ក្រុមភ្នំពេញក្រោន ក៏ព្យាយាមលេងបាល់ពីចម្ងាយដែរ តែមិនបានផល។
រហូតដល់ចុង ម៉ោងទៅហើយ គឺនាទី ៨៧ ភ័ក្តិ រ៉ាឌី លេខ១៣ របស់ភ្នំពេញក្រោន មានកំហុស នៅក្នុងតំបន់ប៉េណាល់ទី ធ្វើឲ្យអាជ្ញាកណ្ដាល សម្រេចពិន័យប៉េណាល់ទី។
លេខ ៩ របស់ Dordoi ឈ្មោះ Baimatov Azamat ទាត់បាល់ពិន័យនោះ បញ្ចូលទីបានសម្រេច។
ចប់ការប្រកួត Dorsoi ឈ្នះភ្នំពេញក្រោន ១ ទល់ ០ ។ ប៉ុន្តែក្រុមទាំង ២ បានឡើង ទៅលេងវគ្គបន្តទៀត ដោយ Dordoi ជាក្រុមលេខ ១ ឯភ្នំពេញក្រោន ជាក្រុមលេខ ២ ក្នុងពូល B។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែឧសភា ឆ្នាំ២០១២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជម្រុះក្នុងពូល B នៃក្របខ័ណ្ឌបាល់ទាត់ President-Cup ឆ្នាំ២០១២។ ក្រុមជើងឯកបាល់ទាត់ League ឆ្នាំ២០១១ មកពីប្រទេសចំនួន ៤ នៅពូល B គឺ ទី១-ភ្នំពេញក្រោន ជើងឯក League របស់កម្ពុជា។ ទី២-ក្រុម Nepal Police Club ដែលជាជើងឯក League របស់នេប៉ាល់។ ទី៣-ក្រុម Yeddzin ជាក្រុមជើងឯក League មកពីប្រទេសប៊ូតាន និងទី៤-ក្រុម Dordoi ជាក្រុមជើងឯក League មកពីគៀហ្ស៊ីស្ថាន។
ការប្រកួតបាល់ទាត់ ពានរង្វាន់ទ្វីបអាស៊ី AFC President-Cup ឆ្នាំ២០១២
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី AFC President-Cup ឆ្នាំ២០១២ ចូលរួមដោយក្រុមបាល់ទាត់ចំនួន ១២ ក្រុម ដែលសុទ្ធតែជាជើងឯកពានរង្វាន់ League ក្នុងប្រទេសចំនួន ១២ ក្នុងទ្វីបអាស៊ី ចែកជា ៣ ពូល គឺ ពូល A ពូល B និងពូល C។ ក្នុងមួយពូល មាន ៤ ក្រុម។
ការប្រកួតក្នុងវគ្គជម្រុះ តាមពូលនិមួយៗ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២។ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រកួតជម្រុះក្នុងពូល B។
ចំណែកការប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។
ក្រុមបាល់ទាត់ទាំង ១២ ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ទ្វីបអាស៊ី AFC President-Cup ឆ្នាំ២០១២ រួមមាន៖
១-ក្រុមបាល់ទាត់ Sheikh Jamal របស់ប្រទេស Bangladesh
២-ក្រុមបាល់ទាត់ Yeedzin របស់ប្រទេស Bhutan
៣-ក្រុមបាល់ទាត់ Phnom Penh Crown របស់ប្រទេសកម្ពុជា
៤-ក្រុមបាល់ទាត់ Taiwan Power Company របស់ចិនតៃប៉ិ Chinese Taipei
៥-ក្រុមបាល់ទាត់ Dordoi Bishkek របស់ប្រទេស Kyrgyzstan
៦-ក្រុមបាល់ទាត់ Erchim របស់ប្រទេស Mongolia
៧-ក្រុមបាល់ទាត់ Nepal Police Club របស់ប្រទេស នេប៉ាល់
៨-ក្រុមបាល់ទាត់ KRL របស់ប្រទេស Pakistan
៩-ក្រុមបាល់ទាត់ Markaz Shabab Al-Am'ari របស់ប្រទេស Palestine
១០-ក្រុមបាល់ទាត់ Ratnam របស់ប្រទេស Sri Lanka
១១-ក្រុមបាល់ទាត់ Istiqlol របស់ប្រទេស Tajikistan
១២-ក្រុមបាល់ទាត់ Balkan របស់ប្រទេស Turkmenistan
ពូល A៖
១-ក្រុមបាល់ទាត់ KRL របស់ប្រទេស Pakistan
២-ក្រុមបាល់ទាត់ Erchim របស់ប្រទេស Mongolia
៣-ក្រុមបាល់ទាត់ Taiwan Power Company របស់ Chinese Taipei
៤-ក្រុមបាល់ទាត់ Sheikh Jamal របស់ប្រទេស Bangladesh
ពូល B៖
១-ក្រុមបាល់ទាត់ Phnom Penh Crown របស់ប្រទេសកម្ពុជា
២-ក្រុមបាល់ទាត់ Dordoi Bishkek របស់ប្រទេស Kyrgyzstan
៣-ក្រុមបាល់ទាត់ Yeedzin របស់ប្រទេស Bhutan
៤-ក្រុមបាល់ទាត់ Nepal Police Club របស់ប្រទេស នេប៉ាល់
ពូល C៖
១-ក្រុមបាល់ទាត់ Istiqlol របស់ប្រទេស Tajikistan
២-ក្រុមបាល់ទាត់ Markaz Shabab Al-Am'ari របស់ប្រទេស Palestine
៣-ក្រុមបាល់ទាត់ Balkan របស់ប្រទេស Turkmenistan
៤-ក្រុមបាល់ទាត់ Ratnam របស់ប្រទេស Sri Lanka
ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ AFC President-Cup 2012 ភ្នំពេញក្រោន របស់កម្ពុជា បានឆ្លងផុតវគ្គជម្រុះ
Labels: Sport
This entry was Posted by Stars and posted on Thursday, May 10, 2012 at 6:47 AM and is filed under Sport . You can follow any responses to this entry through the Comments Rss feed.
Popular Posts
-
Gan Lulu is now one of the most googled girls in the Chinese part of Internet. This time last year no one actually knew her. She was just a...
-
Friday, 18 September 2009 15:03 Vong Sokheng and Cheang Sokha FIFTY riot police officers and dogs have been deployed at the border close to ...
-
Phnom Penh was founded by a rich old lady named Penh, who built up a sanctuary on the hill called “Wat Phnom Daun Penh” (Old Lady Penh’s Pag...
-
BEIJING - A Chinese spacecraft on Sunday successfully completed the country's first manual docking in orbit, the official Xinhua news ...
-
Palm sugar is a natural sweetener made from the sap of palm trees. When the palms are from 15 to 20 years old they commence flowering and it...
-
After School has announced their official comeback with the fifth Korean maxi-single album entitled “Flashback”. Several teaser images of...
-
ក្រចេះ: លោកអភិបាលខេត្តក្រចេះកំពុងតែជិះរថយន្ត បង្កឲ្យមានគ្...
-
ភ្នំពេញ: តំណាងប្រជាពលរដ្ឋបុរីកីឡា ដែលរងគ្រោះដោយការបណ្ដេញចេញ...
-
You don't need to stop or reduce eating to lose weight. Here are what you need to eat to lose weight : 1. Eggs . Skip the bagel this mor...
Powered by Blogger.
0 comments To "ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ AFC President-Cup 2012 ភ្នំពេញក្រោន របស់កម្ពុជា បានឆ្លងផុតវគ្គជម្រុះ"
Post a Comment