ភ្នំពេញ: ថ្ងៃទី៩ឧសភានេះព្រឹត្តិការណ៍ជម្រុះ AFC President-Cup វគ្គជម្រុះសម្រាប់ពូល B ដែលលេងនៅកម្ពុជានោះឈានដល់ការប្រកួតចុងក្រោយហើយ។
1 of 4 )
1 of 4 )
ក្រុម Dordoi ដែលជាជើងឯក League មកពីគៀរហ្ស៊ីស្ថាននោះជួបជាមួយក្រុមជើងឯក League របស់កម្ពុជា គឺក្រុមភ្នំពេញក្រោន។ នេះជាការប្រកួតមួយដែលក្រុមទាំង ២ នេះលែងខ្វល់ពីរឿងចាញ់រឿងឈ្នះ ហើយព្រោះទោះចាញ់ ឬ ឈ្នះក៏បានឡើងលេងវគ្គបន្តទៀតដែរ។
Dordoi ជាក្រុមខ្លាំងដែលធ្លាប់លេងក្នុងព្រឹត្តិការណ៍ AFC President-Cup យ៉ាងចាស់វស្សា ហើយធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ៦ លើកព្រមទាំងបានទទួលតំណែងជាជើងឯកចំនួន ២ លើក គឺនៅឆ្នាំ២០០៦ និង ឆ្នាំ២០០៧។
ចំពោះក្រុមភ្នំពេញក្រោនវិញកាលពីឆ្នាំកន្លងទៅនៅក្នុង ព្រឹត្តិការណ៍ AFC President-Cup ក្រុមនេះបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រតែលេងចាញ់ក្រុមម្ចាស់ផ្ទះ តៃប៉ិ។
សម្រាប់ការប្រកួតនេះភ្នំពេញក្រោនក៏មានមហិច្ឆតារចង់ឈ្នះ ឯ Dordoi ក៏មានមហិច្ឆតារចង់ឈ្នះដែរតែរឿងចាញ់-ឈ្នះវាអាស្រ័យលើសមត្ថភាព របស់ក្រុមទាំង២។
លោក David Booth ដែលជាគ្រូបង្វឹកភ្នំពេញក្រោននិយាយថា ការប្រកួតចុងក្រោយនេះវាសំខាន់ណាស់ក្រុមភ្នំពេញក្រោនរបស់លោកនឹង ព្យាយាមលេងឲ្យអស់ពីសមត្ថភាព។ ចំពោះលោក Sergei Dvoryankov ដែលជាគ្រូបង្វឹករបស់ Dordoi នោះក៏បាននិយាយថា ការប្រកួតមួយនេះលោកក៏ត្រូវការឈ្នះដែរក្រុមរបស់លោកនឹងលេងល្អ នៅក្នុងការប្រកួតចុងក្រោយនេះ។
គួរបញ្ជាក់ថា ២ ប្រកួតរបស់ Dordoi គឺឈ្នះក្រុមជើងឯក League របស់នេប៉ាល់គឺក្រុម Nepal Police Club ៥ ទល់ ១ និងឈ្នះក្រុម Yeedzin FC ជាជើងឯក League ប្រទេសប៊ូតាន ១១ ទល់ ២។ ចំពោះក្រុមភ្នំបេញក្រោនវិញឈ្នះក្រុម Yeedzin FC ៨ ទល់ ០ និងឈ្នះក្រុម Nepal Police Club ១ ទល់ ០។
មួយប្រកួតទៀតក្រុម Yeedzin FC ប្រកួតជាមួយក្រុម Nepal Police Club។ ក្រុមទាំង ២ នេះការចាញ់ឈ្នះវាលែងសំខាន់ទៅហើយ។
ក្រុមទាំង ២ នេះទោះបីជាក្រុមណាចាញ់ ឬ ឈ្នះក៏ដោយក៏ត្រូវហាលអាវដូចគ្នា។ តែក្រុមដែលមិនទាន់ស្គាល់ឈ្នះទាំង ២ នេះប្រាកដជាចង់ស្គាល់ឈ្នះនៅក្នុងការប្រកួតចុងក្រោយរបស់គេដែរ។
0 comments To "ភ្នំពេញក្រោន និង Dordoi ថ្ងៃនេះ"
Post a Comment