Google

Atletico ឬ​ Bilbao ​ជា​ជើង​ឯក​យប់​នេះ?

ទី​បំផុត​​ក្រុម​​ខ្លាំង​អេស្ប៉ាញ​ពីរ​គឺ​ ​​Atletico Madrid ​និង​ Athelic Bilbao ​​បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​លំដាប់​ទី ២ ​ទ្វីប​អឺរ៉ុប​​ Europa League ​វេលា​ម៉ោង​ ១: ៤៥ នាទី ​រាត្រី​នេះ​ហើយ។ ​​​ក្នុង​ការ​បង្ហាញ​ថ្វី​ជើង​ដាក់​គ្នា​នេះ ​តើ​ក្រុម​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​ដ៏​ធំ​នេះ?

ចំពោះ​ក្រុម​ Atletico ខ្សែ​បម្រើ​កណ្ដាល Tiago Mendes​ ​មិន​អាច​បង្ហាញ​ខ្លួន​ជួយ​ដល់​ក្រុម​​បាន​ឡើយ​​ដោយសារ​ទទួល​បាន​កាត​ក្រហម​ ក្នុង​ការ​ប្រកួត​ជើង​ទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ។ ស្រប​គ្នា​នេះ​ ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ Gabi ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​ដាក់ឲ្យ​​លេង​ជំនួស ​ ខណៈ​កីឡាករ​ Luis Perea ​អាច​ចូលលេង​វិញ​បាន​ក្រោយ​ពី​​សម្រាក​ព្យាបាល​​របួស។​ ខ្សែ​ការពារ​កណ្ដាល​​ដ៏​សំខាន់ Silvio ​នឹង​ត្រូវ​អវត្តមាន​ ​តែ​ទោះ​ជា​យ៉ាង​ណា​ ​ប្រធាន​ក្រុម Antonio Lopez ​បាន​ជា​​សះស្បើយ​ទាន់​ពេលវេលា​ផង​ដែរ​ ហើយ​អាច​នឹង​ចូលលេង​នៅ​យប់​នេះ​បាន។​ ​ដោយ​ឡែក​ ​អ្នក​ចាំ​ទី​ Fran Merida មិន​មាន​សិទ្ធិ​ចូល​លេង​ទេ​ក្នុង​ប្រកួត​នេះ។


ស្តាត​ទាត់​វគ្គ​ផ្ដាច់ព្រ័ត្រ

ងាក​មក​មើល​ក្រុម​ Bilboa ​វិញ​ ខ្សែ​ការពារ ​​Fernando Amorebieta​ អាច​ធ្លាក់​ការ​ធ្វើតេស្ត​​ដោយ​សារ​ការ​ពិនិត្យ​​របួស​កំភួន​ជើង​យឺតយ៉ាវ ហើយ​បើ​សិន​ជា​រួប​គេ​ធ្លាក់​ការ​ធ្វើតេស្ត​នេះ​មែន​​ ​Javi Martinez ​នឹង​ត្រូវ​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ជំនួស​វិញ។ ​ទោះ​ជា​បែប​នេះ​ក្ដី​ ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ពីរ​រូប​ដែល​អវត្តមាន​ក្នុង​ការ​ប្រកួត​ក្រប​ ខណ្ឌ​ La Liga ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​គឺ Fernando Llorente​ និង​Iker Muniain នឹង​មក​ជួយ​ក្រុម​នា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ក្នុង​ប្រទេស​រ៉ូម៉ានី​នេះ។

នៅ​មុន​ការ​ប្រកួត​ដដែល​នេះ ​គ្រូ​បង្វឹក​​របស់​​ Atletico ​លោក​ Diego Simeone បាន​​​និយាយ​សរសើរ​គូ​ប្រកួត​របស់​ខ្លួន​ថា “​គេ​ (Bilbao) ​ជា​ក្រុម​មួយ​ដែល​មាន​ឆន្ទៈ​ខ្ពស់ ​និង​ក្បួន​លេង​​ខ្លីៗ រហ័ស​ៗ ​ដែល​ពួកគេ​អាច​លេង​បាន​យ៉ាង​ល្អ​នៅ​គ្រប់​ការ​ប្រកួត។ ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ​បែប​នេះ​ពេញ​មួយ​រដូវ​កាល​ផង​ដែរ។ ​ខ្ញុំ​ស្គាល់​ច្បាស់​ថា ​ពួក​គេ​​ ទាំង​កូន​ក្រុម​ និង​គ្រូ​បង្វឹក​នឹង​មិន​បន្ធូរ​ឡើយ​មិន​ថា ជា​ការ​ប្រកួត​មិត្តភាព​ ឬ ​ផ្ដាច់​ព្រ័ត្រ​ឡើយ”។ ​ដំណាល​គ្នា​នេះ​ដែរ​ គ្រូ​បង្វឹក​របស់​ Bilboa​ លោក Marcelo Bielsa ​បាន​សម្ដែង​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា​ “យើង​មាន​សង្វាក់​លេង​ដ៏​ល្អ។ មិន​ចំពោះ​ថា យើង​​ចាញ់​ ឬ​ឈ្នះ​នោះ​ទេ ​យើង​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ប្រិយមិត្ត”។

0 comments To "Atletico ឬ​ Bilbao ​ជា​ជើង​ឯក​យប់​នេះ?"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here