Google

នាយ​ហុង​ដា ​បង្ហាញ​មុខ​ជា​ថ្មី​​ក្នុង​ក្រុម​នាយ​កុយ​

រាជធានី​ភ្នំពេញ ៖​​ ​លោក​អឿន សុខា ហៅ​នាយ​​ហុងដា ក្នុង​វ័យ​៤០​ឆ្នាំ បាន​បង្ហាញ​មុខ​ជា​ថ្មី​​ជា​មួយ​ក្រុម​នាយកុយ នៅ​​ស្ថានីយ​ទូរ​ទស្សន៍​ CTN និង​បាយ័ន ក្រោយ​ពី​បាត់​មុខ​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ ។ តារាកំ​ប្លែង​រូប​នេះ​អតី​ត​ជា​អ្នក​សិល្បៈ​ល្ខោន​បាសាក់​ត​វង្ស​ត្រកូល​ តាំង​ពី​ជី​តា​ម​ក ។ ​នាយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៧៩ ដែល​កាល​នោះ​ជីតា​របស់​នាយ​ជា​តួ​យក្ស​ ឪពុក​ និងម្តាយជា​​តួ​ឯក ក្នុង​ក្រុម​ល្ខោន​​បាសាក់បាក់​ស្រេង​ព្រួញ​មាស ។


លោក​អឿន សុខា ហៅ​នាយ​​ហុងដា លោក​អឿន សុខា ហៅ​នាយ​​ហុងដា លោក​អឿន សុខា ហៅ​នាយ​​ហុងដា លោក​អឿន សុខា ហៅ​នាយ​​ហុងដា

(កោះសន្តិភាព លោក​អឿន សុខា ហៅ​នាយ​​ហុងដា)

ក្រោយ​មក​នៅ​ឆ្នាំ​២០០០ នាយ​ហុង​ដា បាន​ចូល​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​ចម្រៀង​សម័យ និង​សម្តែង​ ។ ​នៅ​ពេល​នាយ​​ បាន​ចូល​រួម​សម្តែង​កំប្លែង​​ជា​មួយ​ក្រុម​នាយ​កុយ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៧-២០០៨ នាយ​ក៏​មាន​ភាព​លេច​ធ្លោ​ទទួល​ការ​គាំ​ទ្រ​ពី​ប្រិយ​មិត្ត​​ទស្ស​និកជន​រហូត ​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បី​​ ។ នាយ​ហុង​ដា​ ​​ជួប​ប្រទះ​​រឿង​រ៉ាវ​ស្នេ​ហា​​បែក​បាក់​​​ជា​មួយ​ប្រពន្ធ គឺ​នាងរ៉េន សុធារី ហៅ​នាង​ឃ្មឹប កាល​ពី​ឆ្នាំ​២០១០ ។

មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​ នាយ​ហុង​ដា ​បាន​បាត់​មុខ​មិន​ដែល​ឃើញ​ចូល​រួម​សម្តែង​កំប្លែង​ជា​មួយ​ក្រុម​នាយ​កុយ​​ ទេ ទើប​តែ​បង្ហាញ​​មុខ​ជា​ថ្មី​កាល​ពី​ថ្ងៃទី​៥និង​៦​ ឧសភា ឆ្នាំ​២០១២ ​​នៅ​ក្នុង​កម្ម​វិធី​មន្ត​​ស្នេហ៍សំនៀង​​នៃ​ស្ថាន​ីយ​​ទូរទស្ស​ន៍​ CTN និង​ក្នុង​កម្ម​វិធី​ប្រជុំ​តារា​នៃ​ស្ថាន​ី​យ​ទូរ​ទស្សន៍​​បាយ័ន ។ ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​ នាយ​ហុង​ដា ប្រាប់​​ថា នាយ​បាន​ចាក​ចេញ​ទៅ​ច្រៀង​ និង​សម្តែ​ង​កំប្លែង​ជា​មួយ​សិល្ប​ករ​ សិល្ប​ការិនី គឺ​លោក​ឡាយ វណ្ណៈ អ្នក​នាង​ពេជ្រ សុជាតិ អ្នក​នាង​ឆោម ចាន់​ណេត និង​​តារា​ចម្រៀង​មួយ​ចំនួនទៀត​​នៅ​ប្រទេស​អូស្ត្រា​លី​​តាំង​ពី​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១២ រហូត​មក​ដល់​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១២ ទើប​ត្រឡប់​មក​ដល់​មាតុ​​ប្រទេស​វិញ ។

ក្រោយ​ពី​បែក​បាក់​​គ្នា​ជា​មួ​យ​ប្របន្ធ​​​ ពេល​នេះ​នាយ​ហុង​ដា មាន​ស្នេហា​ថ្មី​ទៀត​ហើយ​ ប៉ុន្តែ​មិន​ទាន់​រៀប​ការ​​ទេ​ ។ នាយ​​ បញ្ជាក់​ថា ប្រពន្ធ​ក្រោយ​របស់​នាយ​ឈ្មោះ​ម៉ុច មិនមែន អ្នក​លិស្បៈ​​ទេ ។ ​ពេល​សួរ​ថា តើ​ពេល​ណា​នាយ​រៀប​ការ​? នាយ​ហុង​ដា ​ឆ្លើយ​ថា មិន​ទាន់​កំណត់​ទេថា​ត្រូវ​រៀប​ការ​ពេល​ណា ​។

​នាយ​​ហុង​ដា សព្វ​ថ្ងៃ​ក្រៅ​ពី​សម្តែង​កំប្លែង​ជា​មួយ​ក្រុម​នាយ​កុយ​នៅ​លើ​ឆាក​តាម​ ស្ថានីយ​ទូរទស្សន៍​​នានា និង​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា នាយ​ក៏​​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​បឹង​មាស​រាល់​រាត្រី​ ព្រម​ទាំង​ច្រៀង​កាត់​សក់​ក្នុង​ពិធី​មង្គល​ការ ជា​មួយ​នាង​កាតុ និង​នាង​ប្រិម​ប្រិយ​ ។ ​​លើ​ស​ពី​នេះ​ទៀត​នាយ​ហុង​ដា ​​បានបង្កើត​មុខ​របរ​លក់​កាហ្វេ​ដោយ​ដាក់​យី​ហោ​កាហ្វេ​ហុង​ដា៕

0 comments To "នាយ​ហុង​ដា ​បង្ហាញ​មុខ​ជា​ថ្មី​​ក្នុង​ក្រុម​នាយ​កុយ​"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here