Google

លោក​អភិបាល​ខេត្តក្រចេះ​ស្លាប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត ​នៅ​ចំណុច​ផ្លូវ​កោងក្នុង​ខេត្តក្រចេះ

ក្រចេះ: ​លោក​អភិបាល​ខេត្តក្រចេះ​កំពុងតែ​ជិះ​រថយន្ត​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៣ ផ្លូវ​តាម​មាត់ទន្លេ ភូមិ​ព្រែក​ចម្លាក់ ឃុំកញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

Give our kids a better deal
(​លោក​ខាំ ភឿន អភិបាលខេត្ត​ក្រចេះ បានទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត)

​លោក​ខាំ ភឿន ជា​អភិបាល​ខេត្តក្រចេះ អាយុ៦៤ឆ្នាំ រួមជាមួយ​អ្នករួមដំណើរ​ម្នាក់ បាន​ជិះ​រថយន្ត​មកពី​ភ្នំពេញ មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ចង្កូត​ក្រឡាប់ ជាច្រើន​ត្រឡប់ ហើយ​លោក​អភិបាលខេត្ត​បាន​ផ្លោង​ចេញពី​រថយន្ត​ប្រមាណ ១០​ម៉ែត្រ ហើយ​ស្លាប់​ភ្លាម​នៅ​កន្លែង​ហេតុ។​

ប៉ូលិស​និយាយថា លោក​អភិបាល​ប្រហែលជា​មិនបាន​ពាក់ខ្សែក្រវាត់​ការពារ ទើប​បណ្តាល​ផ្លោង​ចេញពី​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ ​អ្នករួមដំណើរ​ឈ្មោះ ម៉ាត់ មិនបាន​រងគ្រោះថ្នាក់​ជីវិត​ទេ ដោយសារ​គាត់ បាន​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​​៕​

0 comments To "លោក​អភិបាល​ខេត្តក្រចេះ​ស្លាប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត ​នៅ​ចំណុច​ផ្លូវ​កោងក្នុង​ខេត្តក្រចេះ"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here