Google

នាង Da S ដើរតួ​ជា​ឃាតក​តណ្ហា​ក្នុង​រឿង Reign of Assassins

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៣:១២

​រូបភាព​បង្ហាញ​ពី​ភាពក្លាហាន​មួយ​ឈុត​នៅ​បន្ទប់​គេងរបស់នាង Da S ​រូបភាព​បង្ហាញ​ពី​ភាពក្លាហាន​មួយ​ឈុត​នៅ​បន្ទប់​គេងរបស់នាង Da S

គេហទំព័របរទេស

​រូបភាព​បង្ហាញ​ពី​ភាពក្លាហាន​មួយ​ឈុត​នៅ​បន្ទប់​គេងរបស់នាង Da S


ក្នុង​ខ្សែភាពយន្ដ​មនោសញ្ចេតនា និងក្បាច់គុន​បុរាណ​ចិន​របស់​ផលិតកម្ម Woo នាងDa S ត្រូវ​បាន​អ្នកដឹកនាំ​រឿង​ឱ្យដើរតួ​ជា​ឃាតក​តណ្ហា​ក្នុង​រឿង Reign of Assassins ។ ក្នុង​រូបភាព​នេះ​គឺជា​ការ​បង្ហាញ​ពី​ភាពក្លាហាន​មួយ​ឈុត​នៅ​បន្ទប់​គេង​ របស់​នាង​ក្នុង​រឿង​ថ្មី​នេះ ។ នាង​បាន​ដើរតួ​បង្ហាញ​ពី​ភាព ស្រេកឃ្លាន​តណ្ហា​ជាមួយនឹង​កាយវិការ​ដ៏​ប៉ិនប្រសប់ និង​ភាព​គ្មាន​អៀនខ្មាស​ផង​ដែរ ។ មាន​ឈុត​មួយ​ដែល​នៅ​តែ​ចង​ចាំ​ក្នុង​អំឡុងពេល​ថត​ដោយ​នាង​និយាយ​ថា គឺជា​ការ​ល្អ ដែល​កើតជា​បុរសតែ​ខ្ញុំ​សូម​កើតជា​ស្រី​វិញ ព្រោះ​វា​សប្បាយ​ដែល​បាន​ធ្វើ​ឱ្យ​បុរស​ឈ្លក់វង្វេង ។ វា​ក៏​មាន​បង្ហាញ​ពី​សារជាតិ​ជានា​រី តាម​ប្រពៃណី និង​នារី​សម័យ​ទំនើប ។ រូបភាព​ដែល​បាន​បង្ហាញ​នេះ គឺ​នាង​ដេក​នៅលើ​គ្រែ​ក្បែរ​បុរស​ធាត់​ម្នាក់​ដោយ​គ្រាន់តែមាន​កំណាត់​ស្ដើង ​គ្រប​ពីលើ​រាង​កាយប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នាង Da S បាន​សំដែង​ជា​តួ​សិច​ស៊ី​រួម​នឹង​មាន​ភាព​កំប្លែងផង​ហើយ​ទទួល​បានការ​ ចាប់អារម្មណ៍​យ៉ាងខ្លាំង ។ នេះ​ជា​ខ្សែភាពយន្ដ​ក្បាច់គុន​បុរាណ ទី​មួយ​របស់​នាង ហើយ​តាម​រយៈ​ខ្សែ​ភាពយន្ដ​នេះ​នឹង​អាច​នាំ​ភាព​ភ្ញាក់ផ្អើល​ដល់​ទស្សនិក​ជន​ ជា​មិន​ខាន​។ តារា​ផ្សេង​ៗ​ទៀត​ដូចជា​នាង Kelly Lin នាង Pace Wu និង​នាង Jiang Yi Yan ជាដើម ដែល​សុទ្ធ​សឹង​ជាតា​រាស្រី​សិច​ស៊ី​ល្បីឈ្មោះ​រប​ស្រ់​បេ​ទស​ចិន ក៏​បាន សំដែង​ក្នុង​រឿង​នេះ​ដែរ ហើយ​ក៏​មាន​តួ​ប្រុសល្បី​ៗ១២​នាក់​ទៀត​។ ខ្សែភាពយន្ដ​នេះ​នឹងបញ្ចប់​ការ​ថត​នៅ​ចុងខែ​កញ្ញា​ខាង​មុខ ៕

0 comments To "នាង Da S ដើរតួ​ជា​ឃាតក​តណ្ហា​ក្នុង​រឿង Reign of Assassins"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here