Google

លួច​ម៉ូតូ​គេ​យក​ទៅ​លក់ ពេល​សមត្ថកិច្ច​​ឃាត់​ខ្លួន​ឃើញ​ម៉ា​ទឹកកក​5​ថង់

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:០០

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន

កោះសន្តិភាព

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួ



ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​ប្រុស-​ស្រី​ចំនួន​២​នាក់ ​ត្រូវ​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​កាល​ពី​ វេលា​ម៉ោង​៣​រសៀល ថ្ងៃ​​ទី​៦ ឧសភា ​នៅ​ផ្ទះ​សំណាក់​​​​​​​​​​​​​​​​​​​​​​​​​​យី​ហោ​ភ្នំពេជ្រ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត ។

តាម​ការ​បំភ្លឺ​​ពី​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ ឱ្យ​ដឹងថា ​យោងតាម​ពាក្យ​បណ្តឹង​​ពី​បុរស​រង​គ្រោះ​ឈ្មោះ​ម៉ម ប៊ុន​ធឿន អាយុ​៤៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត ឱ្យ​ដឹង​ថា រូប​គាត់បាត់​ម៉ូតូ​​​ហុង​ដា​ឌ្រីម ធុន​សេ​១២៥ ស៊េរី​២០០៩ មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​​២ ឧសភា ​ដោយ​មាន​ស្ត្រី​ម្នាក់ជា​អ្នក​លួច ។ ​បន្ទាប់​ពី​ទទួល​បាន​​បណ្តឹង​រួច​មក​ សមត្ថកិច្ច​​បាន​ស្រាវ​ជ្រាវ​ និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​​ស្ត្រី​ម្នាក់​ឈ្មោះ​រ័ត្ន ពិសិដ្ឋ ហៅ​លីលី អាយុ​៣៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​ស្វាយ​រៀង​ និង​យុវជន​ម្នាក់​​ទៀត​ឈ្មោះ​ទួន កុសល អាយុ​២៣​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​​ពួក​គេ​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ។ លុះ​ពេល​ឆែក​ឆេរ​ពួក​គេ​ សមត្ថកិច្ច​​រក​ឃើញ​ថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​ថង់​តូច និង​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​មួយចំនួន​ថែម​​ទៀត​ផង ។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​ឱ្យ​ដឹងថា ស្រ្តី​សង្ស័យ​ឈ្មោះ​រ័ត្ន ពិសិដ្ឋ ហៅ​លីលី អាយុ​៣៥​ឆ្នាំ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​ជា​បាន​លួច​ម៉ូតូ​​របស់​គេ​​មែន ពេល​លួច​បាន​ខ្លួន​​យក​ទៅ​លក់​នៅ​ឯ​​ទី​រួម​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ក្នុង​តម្លៃ​១.១០០​ដុល្លារ​អាមេរិក ប៉ុន្តែ​​ប្រាក់​ទាំង​អស់​​នេះ​​ខ្លួន​​យក​ទៅ​លេង​ល្បែង​​​ចាញ់​អស់​ហើយ ។ រី​ឯ​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹកកក​ទាំង​អស់​ដែល​​មាន​នៅ​ក្នុង​ខ្លួន​គឺ​ខ្លួន ​បាន​ទិញ​ពី​យុវជន​​​ខាង​លើ​ ដើម្បី​យក​ទៅ​លក់​បន្ត​​ទៀត​ ។

លោក​វរសេនីយ៍​ត្រី ហម ម៉ុត មេ​បញ្ជា​​ការ​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​ដឹងថា ​ចំពោះ​ជន​​សង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ ដែល​កម្លាំង​របស​់​លោក​បាន​ឃាត់​ខ្លួន​រួមជា​មួយ​​​វត្ថុ​តាង​ សមត្ថកិច្ច​​ជំនាញ​របស់​​លោក​ក្រោយ​ពេល​​សួរ​នាំ​ បាន​​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​​ ដើម្បី​​ចាត់​ការ​តាម​ច្បាប់​ ៕

0 comments To "លួច​ម៉ូតូ​គេ​យក​ទៅ​លក់ ពេល​សមត្ថកិច្ច​​ឃាត់​ខ្លួន​ឃើញ​ម៉ា​ទឹកកក​5​ថង់"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here