ភ្នំពេញៈ ខណៈដែលភ្លៀងកំពុងរលឹមស្រិចនោះ បុរសជនជាតិចិនម្នាក់ ដែលមិនស្គាល់ អត្តសញ្ញាណ បានបើក រថយន្តលុច្សស៊ីស RX-300 ឡើងលើរបាំចែកទ្រូងផ្លូវទាំងកម្រោល ស្ថិតនៅចន្លោះផ្លូវទេពផន និងផ្លូវក្លាំងរំសេវ នាវេលាម៉ោង ៥ ល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ ២០១២។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត លុច្សស៊ីស RX-300 ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2S-9688 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពី ត្បូងទៅជើង តាមបណ្តោយផ្លូវម៉ៅសេទុង លុះដល់ចំណុចកើតហេតុគេមិនដឹងថា មូលហេតុអ្វីនោះទេ បានជា បុរសរូបជ្រុលចង្កូតទៅបុករបាំងចែកទ្រូងផ្លូវទាំងកម្រោលតែម្តង។
បន្ទាប់ពីបើករថយន្តបុករបាំងចែកទ្រូងផ្លូវហើយ បុរសជនជាតិចិន បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ទុករថយន្តចតយ៉ាងច្រងាងៗនៅលើទ្រូងផ្លូវ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ដោយៈ ទេព មនោ
0 comments To "បុរសជនជាតិចិន បើករថយន្តឡើង របាំងថ្មចែកទ្រូងផ្លូវ"
Post a Comment