តាមសេចក្ដីរាយការណ៏ពីខេត្ត បន្ទាយមានជ័យឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរ ១២នាក់ ទៀតហើយត្រូវបានទាហានថៃចាប់ខ្លួន កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រោមបទថា បានឆ្លងដែនចូលកាប់ឈើក្នុងទឹកដីថៃខុសច្បាប់ ។
ប្រភពពីមន្ត្រីនគរបាល ការពារព្រំដែនឲ្យដឹងថា អ្នកទាំងនោះត្រូវបានចាប់ខ្លួន ក្នុងស្រុក ហាន់សាយ ខេត្ត បុរីរ៉ាម ត្រង់ចំណុចបង្គោលឡាក់លេខ ២៧ ប្រឈមនឹងភូមិ ថ្មរមៀល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ក្នុងខេត្ត បន្ទាយមានជ័យ របស់កម្ពុជា ។ រហូតមកដល់ព្រលឹមថ្ងៃពុធនេះ គេពុំទាន់បានដឹង ពីវាសនា នៃពលករខ្មែរទាំង១២ នាក់នោះ យ៉ាងណានៅឡើយទេ ។
ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់កាលពីសប្ដាហ៏មុន មានពលរដ្ឋខ្មែរ ម្នាក់ ក្នុងចំណោម២នាក់ដែលបានឆ្លងចូលដីថៃ ក្នុងខេត្ត ស្រៈកែវ ត្រូវបានបាញ់សម្លាប់ ៕
0 comments To "ពលរដ្ឋខ្មែរ១២នាក់ទៀតហើយត្រូវបានថៃចាប់ខ្លួន"
Post a Comment