Google

លេចឮព័ត៌មានថា គូរស្នេហ៍ថ្មីរបស់ គង់ សុជាតិ គឺលោក ជា វិបុល

ភ្នំពេញ៖ ពិធីការិនីដែលមានភាពលេចធ្លោ និងមានភាពស្រស់ស្អាត មិនចាញ់តារាស្រករ ក្រោយ គឺអ្នកនាង គង់ សុជាតិ នាពេលថ្មីៗមានលេចឮព័ត៌មាន ថាគូរស្នេហ៍ថ្មីរបស់នាង គឺជាពិធីកររូបស្រស់សង្ហា និងជាដៃគូដ៏សក្ត័ សម លោក ជា វិបុល។ ព័ត៌មាននេះបានលេចឮជាបន្តបន្ទាប់ក្រោយពីមានព័ត៌មាន ថាអ្នកនាងកំពុងតែ ត្រៀម រៀប ការជាមួយម្ចាស់ចិត្ត ដែលមានទ្រព្យសម្បតិ្តមហាសាល ដែលគ្មានអ្នកណាដឹងថាគូរស្នេហ៍ របស់នាងជាអ្នក ណានោះទេ។

ក្រោយពីអ្នកនាង គង់ សុជាតិ បានសម្រេចចិត្តដើរបែកផ្លូវគ្នាជាមួយអតីតស្វាមីរួចមក ក៏មានលេចឮនៅពាក្យ ចចាមអារ៉ាមជាច្រើនទាក់ទងស្នេហាថ្មីរបស់ពិធិការិនី ដែលមានភាពលេចធ្លោនៅក្នុងស្ថានីយទូរ ទស្សន៍ ប៉ុស្តិ៍លេខ៣ ដោយម្តងមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំនៅខេត្តរតនៈគិរី និងម្តងថាមានស្នេហាជាមួយ សេដ្ឋីមានទ្រព្យរាប់មិនអស់នៅហុងកុង និងមានព័ត៌មានខ្លះទៀតថា នាងកំពុងតែត្រៀមចូលរោងការ ជាមួយអ្នកមានទ្រព្យស្តុកដែលជាពោះ ម៉ាយនៅសហរដ្ឋអាមេរិក។

ជុំវិញពាក្យចចាមអារ៉ាមទាំងអស់នេះ អ្នកនាង គង់ សុជាតិ ក៏មិនទាន់បានចេញមុខអះអាងការពិត ថាម្ចាស់ ស្នេហ៍ថ្មីរបស់ខ្លួនជាអ្នកណានៅឡើយទេ ដោយទុកបញ្ហានៅតែជាចម្ងល់ដល់មហាជន និងទស្សនិកជន ដែលនិយមគាំទ្រនាងនៅតែមានការងឿងឆ្ងល់មិនចេះចប់។

ស្របពេលដែល លេចឮព័ត៌មានជាបន្តបន្ទាប់នេះ ដែលក្នុងពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាម នៅក្នុប្រភព សិល្បៈ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ ថាគូស្នេហ៍ដែលអ្នកនាង គង់ សុជាតិ កន្លងមកតែងតែខិតខំលាក់បាំង មិនបើកចំហជាសាធារណៈនោះ គឺជាពិធីកររូបស្រស់ សង្ហាមាឌមាំ ហើយក៏ជាដៃគូដែលមានភាពស៊ីចង្វាក់ លោក ជា វិបុល ដោយសារតែកន្លងមកគេឧស្សាហ៍ឃើញពួកគេទាំងពីរនាក់ តែងតែទៅណាមកណាជាមួយ គ្នាទាំងយប់ទាំងថ្ងៃនិងមានភាពផ្អែមល្ហែមដូចជាគូស្នេហ៍។

ប្រភពដដែលបានលើកឡើងទៀតថា ចំពោះពាក្យចចាមអារ៉ាម ដែលថាអ្នកនាង គង់ សុជាតិ មានស្នេហាជា មួយអ្នកនេះអ្នកនោះ គឺមិនមែនជាការពិតនោះទេ តាមការពិតទៅគ្រាន់តែ ជារឿងលាបពណ៌បិទបាំងការ ពិតតែប៉ុណ្ណោះ ដោយសារតែមិនចង់បង្ហាញការពិត។

ជុំវិញពាក្យចចាមអារ៉ាមដែលនិយាយតៗគ្នានេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលព្យាយាមទាក់ទងសុំការបក ស្រាយពីអ្នកនាង គង់ សុជាតិ ជាច្រើនដង ប៉ុន្តែនៅពេលដែលនាងលើកទូរស័ព្ទតែងតែប្រាប់យ៉ាងខ្លីថា ”ពេលនេះខ្ញុំកំពុងតែជាប់រវល់ជួបភ្ញៀវ មិនមានពេលទំនេរទេ”។

ទាក់ទងនឹងបញ្ហានេះដែរ ក៏មានមហាជនជាច្រើនបានបញ្ចេញមតិគាំទ្រផងដែរថាប្រសិនបើពួកគេ ទាំងពីរពិត ជាមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយគ្នាពិតមែននោះ គឺជារឿងល្អ ព្រោះថាពួកគេមានចំណុចច្រើន គឺសក័្តសមជាមួយគ្នា។ ហើយក៏សង្ឃឹមថា អ្នកនាង គង់ សុជាតិ នឹងចេញមុខបកស្រាយលាតត្រដាង ការពិតនៅថ្ងៃណាមួយជាក់ជាមិនខាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

0 comments To "លេចឮព័ត៌មានថា គូរស្នេហ៍ថ្មីរបស់ គង់ សុជាតិ គឺលោក ជា វិបុល"

Post a Comment

Popular Posts

Powered by Blogger.

Camedy

Hot Video

Subscribe here