ភ្នំពេញ: គណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ រិះគន់រដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន ដោយលើកឡើងថា រាល់ពេលមុនបោះឆ្នោត ឬក៏ពេលដែលមានទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអន្តរជាតិ គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែចេញបទបញ្ជានេះ បញ្ជានោះ លើកផែនការសកម្មភាពនេះ ផែនការសកម្មភាពនោះ ធ្វើហាក់ដូចជាខ្លួនចង់ដោះស្រាយបញ្ហាទាំងនោះ។ គណបក្សសិទ្ធិមនុស្ស បានចោទជាសំណួរថា តើពេលណាទៅ ទើបអ្នកដឹកនាំជាតិ ឈប់សម្ដែងឆាកល្ខោន ល្បែងថ្ពិនភ្នែក ដាក់មហាជនយើងទៀត?
សេចក្ដីថ្លែងការណ៍ បានលើកឡើងបន្តថា បញ្ជាថ្មី ទើបតែចេញ ដោយផ្អាកជាបណ្ដោះអាសន្នលើសម្បទានដីសេដ្ឋកិច្ច ធ្វើឡើងនៅចំពេលដែលលោក Surya Subedi អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មកស្វែងយល់ពីបញ្ហាដីធ្លី សម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាជនជាតិភាគតិចរាប់ម៉ឺនគ្រួសារ។
យោងតាមរបាយការណ៍របស់ អង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនប្រមាណជា ២២៥ ក្រុមហ៊ុន កាន់កាប់ផ្ទៃដីជាង ២ លានហិកតា លើផ្ទៃដីសរុបប្រមាណជា ៦ លានហិកតា។
គណបក្សសិទ្ធិមនុស្ស លើកឡើងថា នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋជាង ១០ លាននាក់ កាន់កាប់ដីប្រមាណជាង ៣ លានហិកតា ចំណែកក្រុមហ៊ុន និងឧកញ៉ា ចំនួន ២២៥ កាន់កាប់ដីជិត ៣ លានហិកតា។
សេចក្ដីថ្លែងការណ៍ បន្តទៀតថា ជាក់ស្ដែង ដូចជាបញ្ហាព្រៃឈើ បានចេញបទបញ្ជាហាមដាច់ខាតមិនឲ្យមានការកាប់បំផ្លាញព្រៃឈើ នៅពេលដែលជិតអស់ព្រៃទៅហើយ ហើយការកាប់បំផ្លាញព្រៃឈើនៅតែមាន។
គណបក្សសិទ្ធិមនុស្ស បានលើកឡើងថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិមួយ បានឲ្យដឹងថា នៅឆ្នាំ១៩៦៩ ព្រៃឈើរបស់ខ្មែរមានទំហំ ៧៣ ភាគរយ នៃផ្ទៃដីទាំងមូលរបស់ប្រទេសយើង។ នៅឆ្នាំ១៩៩៧ ព្រៃឈើនៅសល់តែ ៥៩ ភាគរយ ហើយនៅឆ្នាំ២០០៨ ព្រៃឈើខ្មែរនៅសល់តែ ៣៥ ភាគរយ នៃផ្ទៃដីទាំងមូលរបស់ប្រទេសយើងតែប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍បន្ថែមទៀតថា ចំណែកបញ្ហាមច្ឆជាតិ មានការកាប់បំផ្លាញព្រៃលិចទឹក ប្រើឧបករណ៍នេសាទខុសច្បាប់ និងការនេសាទយ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទើបចេញបញ្ជាលេខ០០១ ពាក់ព័ន្ធនឹងបញ្ហានេះ នៅពេលដែលជិតអស់ត្រីពីបឹងទន្លេសាបទៅហើយ។ ប៉ុន្តែមជ្ឈដ្ឋាននានាបានសង្កេតឃើញថា ការនេសាទបែបអនាធិបតេយ្យនៅតែមាន។
នៅសេចក្ដីថ្លែងការណ៍ ក៏បានចោទជាសំណួរថា ទាំងដីសម្បទានសេដ្ឋកិច្ច ទាំងព្រៃឈើ ទាំងមច្ឆជាតិ ស្ទើរតែខ្ទេចខ្ទីអស់ទៅហើយ ពេលណាទៅទើបអ្នកដឹកនាំជាតិឈប់សម្ដែងឆាកល្ខោន ល្បែងថ្ពិនភ្នែកដាក់មហាជនយើងទៀត?
ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សខាងលើនេះ នៅមិនទាន់មានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ៕
គណបក្សសិទ្ធិមនុស្ស រិះគន់បទបញ្ជារបស់សម្តេចហ៊ុនសែន លើការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច 1 5
Labels: News
This entry was Posted by Stars and posted on Wednesday, May 9, 2012 at 8:32 AM and is filed under News . You can follow any responses to this entry through the Comments Rss feed.
Popular Posts
-
The Battambang province of Cambodia lies in the far north-west of the country, with a capital city going by the...
-
Thursday, 10 September 2009 15:00 Roth Meas and Dene Mullen ...
-
We've all seen countless cases of bad plastic surgery, but the good cosmetic procedures are much harder to spot. Celebrities are also ...
-
Prime Minister Hun Sen has fiercely defended his right to grant economic land concessions after issuing a moratorium on the leases in May...
-
Wednesday, 30 September 2009 15:04 May Titthara Photo by: Deum Ampil...
-
Friday, 27 April 2012 For three hours yesterday at the Khmer Rouge tribunal, Ieng Sary...
-
A beautiful view of Phnom Penh in 1966. I believe that this photo was taken from Monorom Hotel on Monivong Boulevard.In this photo, you ca...
-
Three of Spain's heroes from previous semi-finals share their memories with UEFA.com as La Roja prepare for Wednesday's last-f...
-
The Preah Vihear temple is located slightly east of the midsection of the mountain range of Dangrek. It is also...
-
Thursday, 29 October 2009 15:04 James O’toole and Joel Quenby ...
Powered by Blogger.
0 comments To "គណបក្សសិទ្ធិមនុស្ស រិះគន់បទបញ្ជារបស់សម្តេចហ៊ុនសែន លើការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច 1 5"
Post a Comment